×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

នេះហើយ​ជា​ជីវិត​បុរសពពោះ រយៈពេល​១៣ឆ្នាំ​កន្លងផុតទៅ ក្រោយ​រូបភាព​មួយ​សន្លឹក​ធ្លាប់ទទួល​បាន​ការចាប់អារម្មណ៍

អាមេរិក៖ អំឡុងឆ្នាំ២០០៧ រូបថតមួយសន្លឹករបស់បុរសម្នាក់ពពោះ បានរីកសុះសាយនៅលើបណ្តាញសង្គម និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយមនុស្សជាច្រើនយល់ថា នេះជាលើកដំបូងហើយដែលបានឃើញមនុស្សប្រុសពពោះបែបនេះ។ ក្រោយមកទើបដឹងថា Thomas Beatie វ័យ៤៧ឆ្នាំ មកពីកោះហាវៃ រដ្ឋតិចសាស គឺជាមនុស្សស្រីដែលបានផ្លាស់ប្តូររូបរាងខ្លួនមកក្លាយជាមនុស្សប្រុស។

រំឭកទៅកាលឆ្នាំ២០០៣ Thomas បានរៀបការជាមួយស្ត្រីម្នាក់ឈ្មោះ Nancy ប៉ុន្តែនាងមិនអាចមានកូនដូចស្ត្រីឯទៀតឡើយ ដូចនេះលោក ក៏បានទទួលបន្ទុកពពោះជំនួសប្រពន្ធដោយចាក់បញ្ចូលមេជីវិត ទីបំផុត Thomas ក៏មានផ្ទៃពោះកូនស្រីដំបូងក្នុងឆ្នាំ២០០៧ និងឆ្នាំបន្តបន្ទាប់ទៀត លោកក៏ពពោះបានកូនប្រុស២នាក់ទៀតដែលមានសុខភាពល្អ និងឆ្លាតវៃ។

និស្ស័យជាប្តីប្រពន្ធរវាង Thomas និង Nancy មានរយៈពេលត្រឹម១២ឆ្នាំប៉ុណ្ណោះ ទីបំផុតអ្នកទាំងពីរ បានសម្រេចចិត្តលែងលះគ្នាក្នុងឆ្នាំ២០១៥។ ហើយលោក ក៏បានរៀបការជាមួយប្រពន្ធថ្មីឈ្មោះ Amber Nicholas ក្នុងឆ្នាំ២០១៦ ដោយស័្មគ្រចិត្តធ្វើជាអ្នកពពោះកូនទី៤ ប្រសិនជានាងចង់បានកូន។ ទោះជាយ៉ាងណា គ្រូពេទ្យបានផ្តល់ដំបូន្មានឱ្យលោកបញ្ឈប់ការពពោះតទៅទៀត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង