×

រថយន្ត Rolls Royce បុក​ថ្មពុះចែកទ្រូងផ្លូវ​កាលពីយប់មិញ សង្ស័យ​រថយន្ត​អតីតភរិយា លោក ឌួង ឆាយ

អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖ រថយន្ត Rolls Royce Phantom Coupe បុកថ្មពុះចែកទ្រូងផ្លូវពីយប់មិញ ត្រូវបានគេសង្ស័យជារថយន្តអតីតភរិយាលោក ឌួង ឆាយ អតីតជាឧកញ៉ា។

រថយន្តស៊េរីទំនើប Rolls Royce ខាងលើពាក់ស្លាកលេខ កម្ពុជា MR.IDOL បានបុករបាំងថ្មពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

ក្រោយកើតហេតុនោះ ក្នុងហ្វេកបុកផេក លោក ឌួង ឆាយ បានសរសេរសារ ដែលមានខ្លឹមសារទាំងស្រុងថា«អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង»។ ហើយថា «ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់»៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង