Review៖ ក្នុងបទសម្ភាសក្នុងកម្មវិធី Spotlight With Sana អ្នកស្រី សំ ប៉ូលីដា ដែលជាតារាកំប្លែងល្បីឈ្មោះមួយរូបបានឱ្យដឹងថា សព្វថ្ងៃជីវិតរស់នៅបានព្រឹកខ្វះល្ងាចដោយសារជំងឺរួមរិតត្រូវចំណាយលើការព្យាបាលជំងឺ និងមិនមានប្រាក់ចំណូលដោយសារតែវិបត្តិកូវីដ១៩ បូករួមនឹងសុខភាពមិនអំណោយផល។
យ៉ាងណាមិញ សម្រាប់កូនប្រុសច្បងដែលមានវ័យ ២៧ឆ្នាំ កំពុងសិក្សាផ្នែកទាហាននៅសហភាពសូវៀត បានប្រាប់ឱ្យអ្នកស្រីឈប់ការងារសិល្បៈនេះ ប៉ុន្តែដោយសារការស្រលាញ់តាំងពីតូចមកទើបអ្នកស្រីប្រាប់វិញថា ដាច់ខាតមិនឈប់ឡើយ ដរាបណានៅមានអ្នកអញ្ជើញឱ្យច្រៀង សម្តែង ឬ ឡើងកម្មវិធីនានា។ ចង់ដឹងប្រវត្តិតារាជើងចាស់រូបនេះកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)