×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ ចំនួន ២៧២នាក់ ជាសះស្បើយ ៤៩៤នាក់ និង​ស្លា ប់ ១៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៧២នាក់ថែមទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ២៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន ២៥នាក់ ខណៈអ្នកជំងឺបានជាសះស្បើយចំនួន ៤៩៤នាក់ និងស្លាប់ចំនួន ១៥នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៥.៦០៧នាក់ អ្នកជំងឺបានជាសះស្បើយចំនួន ១០៩.២៩៦នាក់ និងអ្នកស្លាប់សរុបចំនួន ២.៥៥៩នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង