×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ស្វាមី Barbie Hsu បញ្ជាក់ថា រវាងលោក និងភរិយា​គ្រាន់តែ​មាន​ការយល់ច្រលំគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ពេលនេះ​បានផ្សះផ្សាគ្នា​វិញហើយ

រំឭកទៅកាលពីខែមិថុនាកន្លងទៅ Barbie Hsu បានប្រកាសថា នាងនឹងដាក់ពាក្យប្តឹងលែងលះស្វាមីដោយនាងមិនបានបញ្ជាក់ពីហេតុផលឡើយ។ យ៉ាងណាមិញ សម្រាប់ម្តាយរបស់តារាស្រីរូបនេះ និងស្វាមីវិញ បាននិយាយថា មិនមានរឿងបែបនេះឡើយ អ្នកទាំងពីរ គ្រាន់តែឈ្លោះទាស់ទែងគ្នាបន្តិចបន្តួចប៉ុណ្ណោះ មិនមានអ្វីធំដុំដល់ថ្នាក់លែងលះឡើយ។

កន្លងទៅអស់រយៈពេល៤ខែ នៅថ្ងៃទី៦ ខែតុលាកន្លងទៅ គឺជាថ្ងៃកំណើតរបស់តួឯកស្រីរូបនេះចូលវ័យ៤៥ឆ្នាំ ដូចនេះស្វាមីនាងគឺលោក Wang Xiaofei បានលះបង់ធ្វើដំណើរពីប្រទេសចិនទៅកោះតៃវ៉ាន់ដោយត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ដើម្បីបានមកឆ្លងថ្ងៃកំណើតប្រពន្ធសំណព្វចិត្ត។ យោងតាមព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលស្វាមីតារាស្រីរូបនេះសុខចិត្តធ្វើចត្តាឡីស័ក១៤ថ្ងៃដើម្បីទៅជួបប្រពន្ធកូន ពោលនេះជាលើកទី៤ហើយ។

រយៈពេលនៃការធ្វើចត្តាឡីស័កនៅសណ្ឋាគារ Xiaofei បានធ្វើការផ្សាយផ្ទាល់ និងត្រូវមនុស្សជាច្រើនសួរនាំពីរឿងលែងលះរវាងលោក និងភរិយា តែត្រូវលោកបកស្រាយថា ទាំងនេះគ្រាន់តែជារឿងយល់ច្រលំគ្នាប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា តាមការបញ្ជាក់ឱ្យដឹងពីម្តាយរបស់ Barbie បានឱ្យដឹងថា អ្នកទាំងពីរ បានដោះស្រាយបញ្ហា និងជានាគ្នាវិញហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង