យើងទាំងអស់គ្នាដឹងហើយថា ទឹកដោះសត្វដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតរបស់យើង ព្រោះអាចជួយយើងឱ្យមានសុខភាពល្អ ផ្ដល់នូវសារធាតុចិញ្ចឹមសំខាន់ៗដល់រាងកាយ ពិសេសគឺចាំបាច់បំផុតចំពោះសុខភាពក្មេងតូចៗ។ ទឹកដោះពពែ ជាប្រភពសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ ជួយពង្រឹងប្រព័ន្ធការពាររាងកាយកូន ម៉ាក់ប៉ាអាចផ្ដល់ឱ្យកូនញ៉ាំបាន ដើម្បីសុខភាពរឹងមាំ។
ទឹកដោះពពែ ត្រូវគេដឹងថាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមុខដូចជា៖
HMOs
នុយក្លេអូទីត
ជាតិខ្លាញ់
ប្រូតេអ៊ីន
ប្រូតេអ៊ីនប្រភេទ A1 និងA2 ។
ជាធម្មតា ទឹកដោះពពែ ងាយស្រួលរំលាយ និងអាចដោះបញ្ចៀសបញ្ហាទល់លាមក ហើមពោះ ឬពិបាករលាយអាហារ ក្អែ និងអាការៈសើស្បែកជាដើម។
លើសពីនេះ ទឹកដោះពពែមានបរិមាណសេលេនីញ៉ូមច្រើន ដែលវាជាសារធាតុរ៉ែដ៏កម្រ មាននាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ ជាហេតុទប់ស្កាត់ពពួកមេរោគបង្កជាជំងឺប៉ះពាល់សុខភាពកូនៗ។ ម៉្យាងវិញទៀត ទឹកដោះពពែមានសមត្ថភាពទ្រទ្រង់ដល់ការអភិវឌ្ឍប្រព័ន្ធភាពស៊ាំដោយរារាំងការលូតលាស់របស់បាក់តេរីមិនល្អ ផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្ដល់សារធាតុប្រឆាំងការរលាកដល់រាងកាយ។ លក្ខណៈពិសេសនៃទឹកដោះពពែនេះហើយ ដែលផ្ដល់ប្រយោជន៍ដល់ទារក និងមនុស្សពេញវ័យ មិនអាចកាត់ថ្លៃបានក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។
ដោយសារទឹកដោះពពែ សម្បូរដោយសារធាតុចិញ្ចឹម ទឹកដោះប្រភេទនេះក៏ជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍ទូទៅរបស់អាអូន ក្រៅពីពង្រឹងប្រព័ន្ធការពាររាងកាយផងដែរ។ តាមការសិក្សាភាគច្រើន ទឹកដោះពពែ ក៏មិនសូវបង្កជាអាលែកហ្ស៊ីដល់ក្មេងដូចទឹកដោះគោផងដែរ។ ក្នុងន័យនេះ មិនមែនមានន័យថាទឹកដោះគោមិនល្អនោះទេ ប៉ុន្តែបើប៉ាម៉ាក់ចង់បានអត្ថប្រយោជន៍បន្ថែម លើសពីអ្វីដែលទឹកដោះគោមាន ប៉ាម៉ាក់អាចពិចារណាលើការជ្រើសរើសទឹកដោះពពែបាន ក្រោយពីបំបៅដោះកូនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ប្រភព៖ Hellokrupet