×

វ៉ាក់សាំង AstraZeneca ផលិតនៅថៃ ត្រូវបានបញ្ចូល​ទៅក្នុង​បញ្ជីប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក

ថៃ៖ វ៉ាក់សាំង AstraZeneca របស់ក្រុមហ៊ុនថៃ ដែលមានឈ្មោះថា Siam Bioscience ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅព្រហស្បតិ៍ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

លោក វ៉ារ៉ាត់ ការូចិត (Warat Karuchit) ទីប្រឹក្សានៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ថៃ បាននិយាយថា លោក Rogerio Gaspar ប្រធាននាយកដ្ឋានបទប្បញ្ញត្តិនិងគុណវុឌ្ឍិ ជាមួយអង្គការសុខភាពពិភពលោក បានប្រាប់លោក Etleva Kadilli ប្រធានផ្នែកផ្គត់ផ្គង់របស់អង្គការយូនីសេហ្វ តាមរយៈលិខិតថា វ៉ាក់សាំង AstraZeneca របស់ក្រុមហ៊ុនថៃ Siam Bioscience ត្រូវបានទទួលស្គាល់ និងត្រូវបានបញ្ចូលនៅក្នុងបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

លិខិតនោះ បានឱ្យដឹងថា វ៉ាក់សាំងនេះត្រូវបានត្រួតពិនិត្យដោយអង្គការសុខភាពពិភពលោក និងអាជ្ញាធរសុខាភិបាលអូស្រ្តាលី ដែលជាអាជ្ញាធរគ្រប់គ្រងលើវ៉ាក់សាំង៕

FILE PHOTO: A box and a vial of AstraZeneca’s COVID-19 vaccine are seen in a general practice facility, as the spread of the coronavirus disease (COVID-19) continues, in Vienna, Austria May 18, 2021. REUTERS/Leonhard Foeger/File Photo

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង