×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ស្ត្រីជនជាតិតួកគី​វ័យ២៤ឆ្នាំម្នាក់​ត្រូវបាន​ទទួលស្គាល់​ជាស្ត្រី​ដែលមានកម្ពស់​ខ្ពស់ជាងគេបំផុត​លើ​ពិភពលោក

អង់ការ៉ា៖ ស្ត្រីជនជាតិតួកគីវ័យ២៤ឆ្នាំម្នាក់ ដែលមានកម្ពស់ ២,១៥ម៉ែត្រត្រូវបានកំណត់ត្រាឯតទគ្គកម្មពិភពលោក (Guinness World Records) ទទួលស្គាល់ជា ស្ត្រីនៅរស់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

កំណត់ត្រាឯតទគ្គកម្មពិភពលោក (Guinness World Records) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី១៣ ខែតុលា ថា កម្ពស់ដ៏អស្ចារ្យរបស់កញ្ញា រូមេសា ជេលហ្គី (Rumeysa Gelgi) គឺបណ្តាលមកពីប្រភេទជំងឺស៊ីនដ្រូមម្យ៉ាងដែលធ្វើឱ្យមានការលូតលាស់លឿន និងមានភាពមិនប្រក្រតីផ្សេងទៀត។

កម្ពស់របស់កញ្ញា ជេលហ្គី (Gelgi) ត្រូវបានវាស់ម្តងទៀត នៅក្នុងឆ្នាំនេះ បន្ទាប់ពីបានជាប់ឈ្មោះជាស្ត្រីវ័យជំទង់នៅរស់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០១៤នៅពេលដែលគាត់មានអាយុ១៨ឆ្នាំ។

ដោយសារបញ្ហាសុខភាពរបស់គាត់ កញ្ញា ជេលហ្គី (Gelgi) តែងតែជិះរទេះរុញ ប៉ុន្តែគាត់អាចដើរបានខ្លះៗដោយប្រើឧបករណ៍ជំនួយ។

កញ្ញា ជេលហ្គី (Gelgi) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ “រាល់គុណវិបត្តិអាចប្រែក្លាយទៅជាគុណសម្បត្តិសម្រាប់ខ្លួនអ្នក ដូច្នេះត្រូវទទួលស្គាល់ខ្លួនឯងថាអ្នកជានរណា, ត្រូវដឹងពីសក្តានុពលរបស់អ្នក និងខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាព៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង