×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ ចំនួន ២៦៨នាក់ ជាសះស្បើយ ៣៥៩នាក់ និង​ស្លា ប់ ២៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៦៨នាក់ថែមទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ២៤៤នាក់ និងអ្នកដំណើរពីបរទេសចំនួន ២៤នាក់ ខណៈអ្នកជំងឺបានជាសះស្បើយចំនួន ៣៥៩នាក់ និងស្លាប់ចំនួន ២៥នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៥.៨៧៥នាក់ អ្នកជំងឺបានជាសះស្បើយចំនួន ១០៩.៦៥៥នាក់ និងអ្នកស្លាប់សរុបចំនួន ២.៥៨៤នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង