×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

តារារ៉េបវ័យក្មេង Dan Sur ដល់ថ្នាក់​ហ៊ានដាំ​គ្រឿងអលង្ការ​ទាំងខ្សែ​ដើម្បី​ឱ្យប្លែក​ពីគេ

ម៉ិកស៊ិក៖ ក្នុងវ័យ២៣ឆ្នាំ តារារ៉េបសញ្ជាតិម៉ិកស៊ិកកូ Dan Sur តែងមានគំនិតតុបតែងខ្លួនធ្វើយ៉ាងណាមិនឱ្យដូចអ្នកដទៃឡើយ។ ពេលនេះ រូបលោកក៏បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាមួយម៉ូតសក់ដាំគ្រឿងអលង្ការទាំងខ្សែឃើញហើយមានភាពខុសប្លែកពីអ្នកឯទៀតពិតមែន។

Dan Sur បានបញ្ជាក់នៅក្នុង TikTok ដែលមានអ្នកតាមដានចំនួន ១,៩លាននាក់ថា លោកតែងឃើញមនុស្សទូទៅលេងខ្លួនឱ្យប្លែកដោយការប្តូរពណ៌សក់ ដូចនេះលោកក៏សម្រេចចិត្តយកគ្រឿងអលង្ការទាំងខ្សែមកដាំក្នុងលលាដ៏ក្បាលដើម្បីឱ្យប្លែកពីគេ លោកថែមទាំងបញ្ជាក់ទៀតថា សង្ឃឹមថាមិនមានអ្នកចម្លងម៉ូតតាមលោកទៅចុះ។

Lil Uzi Vert

គួរបញ្ជាក់ដែរថា ការលេងខ្លួនបែបនេះគឺលោកទទួលរងឥទ្ធិពលពីតារារ៉េប Lil Uzi Vert ដែលគាត់បានចំណាយប្រាក់ ២៤លានដុល្លារដើម្បីដាំត្បូងពណ៌ផ្កាឈូកមួយគ្រាប់យ៉ាងធំនៅលើថ្ងាស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង