ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៦៥នាក់ថែមទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ២៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៨នាក់ ខណៈអ្នកជំងឺបានជាសះស្បើយចំនួន ៤៩៩នាក់ និងស្លាប់ចំនួន ២៦នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៦.១៤០នាក់ អ្នកជំងឺបានជាសះស្បើយចំនួន ១១០.១៥៤នាក់ និងអ្នកស្លាប់សរុបចំនួន ២.៦១០នាក់៕