×

ចូលគេង​ម៉ោង៤ទាបភ្លឺ​រាល់ថ្ងៃ ដល់ថ្នាក់​តារាចម្រៀង​វ័យ៦៣ឆ្នាំ Madonna ហៅ​ខ្លួនឯងថា​សត្វទីទុយ

អាមេរិក៖ តារាចម្រៀងវ័យ៦៣ឆ្នាំ Madonna បានហៅខ្លួនឯងថាសត្វទីទុយដោយគាត់បានប្រាប់ថា គាត់មានទម្លាប់គេងម៉ោង៤ទាបភ្លឺរាល់ថ្ងៃ ហើយនេះក៏ជាពេលវេលាដែលគាត់មានភាពច្នៃប្រឌិតខ្លាំងបំផុតផងដែរ។ យ៉ាងណាមិញ រឿងនេះបានលាតត្រដាងនៅពេលដែលគាត់ត្រូវបានសួរទាក់ទងនឹងបទសម្ភាសជាមួយទស្សនាវដ្តី Rolling Stone ថាតើមានអារម្មណ៍យ៉ាងណានៅពេលដែលត្រូវសម្ភាសនៅវេលាម៉ោង១ភ្លឺបែបនេះ?

Madonna មិនបង្អង់យូរឡើយដោយគាត់បានឆ្លើយភ្លាមថា “មិនមានបញ្ហាសម្រាប់ខ្ញុំឡើយ ព្រោះខ្ញុំទម្លាប់នៅយប់ជ្រៅហើយ ខ្ញុំជាសត្វទីទុយ”។ គួរបញ្ជាក់ផងដែរថា ដោយសារទម្លាប់ចូលគេងខុសម៉ោងរបស់គាត់បែបនេះ បានធ្វើឱ្យតារាចម្រៀងល្បីឈ្មោះ Madonna មានអារម្មណ៍ចម្លែកទៅវិញសម្រាប់អ្នកដែលចូលគេងម៉ោង ៨-៩យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង