×

យ៉ាងម៉េចចេះ? ម្តាយកូន​យាយច័ន្ទ និងមីងណៃ បែរនាំគ្នា​ប្រកួត​ធ្វើម្ហូប​បែបនេះ​ទៅវិញ?

មិនដឹងថា គ្រួសារលោកគ្រូគានឹងមានគម្រោងការណ៍ធ្វើអ្វីទៀតនោះទេ បានជានាំគ្នាប្រកួតធ្វើម្ហូបបែបនេះ ឬមួយក៏ពួកគាត់មានគំនិតចង់បង្កើតមុខម្ហូបថ្មីដើម្បីដាក់លក់ជួយរកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឬក៏ចង់ដាក់ពាក្យប្រកួតធ្វើម្ហូបដណ្តើមប្រាក់រង្វាន់?

នៅភាគបន្ទាប់នេះ ទស្សនិកជននឹងបានឃើញការប្រកួតធ្វើម្ហូបយ៉ាងស្វិតស្វាញរវាងយាយច័ន្ទ និងមីងណៃដើម្បីឱ្យសមាជិកក្នុងផ្ទះភ្លក់ និងដាក់ពិន្ទុឱ្យ។ ប៉ុន្តែលើកនេះ បានដៃលោកគ្រូគា និយាយរិះគន់ស្នាដៃយាយច័ន្ទមិនសំចៃមាត់បង្កើតបរិយាកាសធ្វើឱ្យមានភាពរញ៉េរញ៉ៃពេញផ្ទះបាយ។

ចង់ដឹងថា ផ្ទះបាយមួយនេះនឹងមានរឿងអ្វីកើតឡើងខ្លះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃអាទិត្យនេះ វេលាម៉ោង៨យប់តទៅ។

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង