បាត់ដំបង៖ ស្ថានភាព ទឹកមិនទាន់ស្រក ឡើយ អាជីករ មកប្តូរទីតាំងលក់ដូរជា បណ្ដោះអាសន្ន ពីផ្សារ បឹងឈូក មកម្ដុំ រង្វង់ មូល ព្រះនរាយន៍ (ដៃ៨) សិន ខណៈអ្នកជំនាញធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រកាសឱ្យមានការប្រុងប្រយ័ត្នខណៈស្ថានភាពទឹកស្ទឹងសង្កែខេត្តបាត់ដំបងកំពុងហក់ឡើងខ្លាំង។
យោងតាមប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង បានលិចតំបន់មួយចំនួន ក្នុងក្រុងបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែតុលានេះ កម្ពស់ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានស្រកវិញបន្តិចនៅត្រឹម កម្ពស់ ១៣,៩៥ ម៉ែត្រ។ រដ្ឋបាលខេត្តបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
សូមជម្រាបថា ស្ថានភាពអាកាសធាតុបែបនេះ បណ្ដាលមកពីឥទ្ធិពលព្យុះកុំប៉ាស៊ូ (KOMPASU)៕