×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាជ្ញាធរ​ខេត្តរតនគិរី ប្រកាស​ប្រុងប្រយ័ត្ន​ពី​ស្ថានភាព​ទឹកទន្លេស្រែពក កំពុង​ហក់ឡើង​ក្នុង​ភូមិសាស្ត្រ​ស្រុកលំផាត់ ខណៈ​ភាគី​វៀតណាម​បើកទ្វារទឹក

រតនគិរី៖
លោក ញ៉ែម សំអឿន
អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រោះមហន្តរាយខេត្តរតនគិរី បានណែនាំ ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជាមន្ទីរជំនាញ,អង្គភាពពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទទាំងមធ្យោបាយ សម្ភារ ដើម្បីត្រៀមជួយអន្តរាគមន៍ប្រជាពលរដ្ឋពេលមានករណីទឹកឡើង។

ការថ្លែងនេះរបស់លោក ញ៉ែម សំអឿន នារសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នេះ ក្នុងឱកាស
ចុះត្រួតពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងឡើងក្នុងភូមិសាស្ត្រស្រុកលំផាត់។

លោក ញ៉ែម សំអឿន បញ្ជាក់ឱ្យដឹងទៀតថា ស្ថានភាពទឹកទន្លេស្រែពក ក្នុងថ្ងៃនេះ មានសភាពទឹកកម្ពស់កើនឡើង ដោយសារជំនន់ទឹកភ្លៀង គួបផ្សំនឹងខាងប្រទេសវៀតណាម បើកទ្វារទំនប់ទឹកវារីអគ្គិសនីនាំឱ្យមានសន្ទុះទឹកទន្លេស្រែពកហក់ឡើងប៉ុន្តែក្នុងថ្ងៃដដែលនេះស្ថានភាពទឹកនៅប្រទេសវៀតណាមមានការស្រក់ចុះបន្តិច។ទោះជាយ៉ាងនេះក្តីក៏គណៈកម្មាធិការគ្រោះមហន្តរាយត្រៀមទាំងមធ្យោបាយសរុប កម្លាំងសរុបរួចរាល់អស់ហើយដើម្បីធ្វើអន្តរាគមន៍ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ទឹកទន្លេស្រែពក នៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២១មានកម្ពស់ជាង១១ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្នមាន ១២,៥០ម៉ែត្រ៕

អត្ថបត៖ ប៉េស សារី

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង