ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៩៥នាក់ថែមទៀត (PCR) ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ១៧៣នាក់ និងអ្នកដំណើរពីបរទេស ២២នាក់ ខណៈអ្នកជំងឺចំនួន ២៧៩នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១២នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៦.៨៦០នាក់ អ្នកជំងឺបានជាសះស្បើយចំនួន ១១១.១៤៩ នាក់ និងអ្នកស្លាប់សរុបចំនួន ២.៦៧០នាក់៕