×

សាំងបន្ត​ឡើងថ្លៃ ២០០រៀល និងម៉ាស៊ូត ២០០រៀលទៀត រហូត​ដល់​ចុងខែតុលា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលានេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយ សម្រាប់ប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា ក្នុងនោះ តម្លៃប្រេងសាំងធម្មតា បានឡើង ២០០រៀល និងប្រេងម៉ាសូត បានឡើង ២០០រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែតុលា គឺតម្លៃប្រេងសាំងធម្មតា នឹងត្រូវលក់តម្លៃ ៤៣០០រៀលក្នុងមួយលីត្រ ឡើង ២០០រៀល បើធៀបកាលពីដើមខែតុលា ខណៈតម្លៃប្រេងម៉ាស៊ូត គឺត្រូវលក់តម្លៃ ៤០០០រៀល ឡើង ២០០រៀល បើធៀបកាលពីដើមខែតុលាកន្លងទៅ។

ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង