×

សំបុត្រ​ផ្ញើពី​សមរភូមិ​ប្រាប់ថា រៀម បានបាក់ទ័ព មិនដឹងថា​វាសនា​ព្រះនគរ នឹង​ទៅជា​យ៉ាងណា​នោះទេ

Review៖ សារពីសមរភូមិ បានផ្ញើទៅដល់ដៃស្តេចត្រាញ់ពញាពង្ស ដោយបញ្ជាក់ថា ទ័ពដែលរៀមបានដឹកនាំទៅកម្ចាត់ជនឈ្លានពានទឹកដីបានបាក់ទ័ព ក្នុងនោះមានពេជ្រ និងកងទ័ពឯទៀត បានរងបួសជាបន្តបន្ទាប់ មិនដឹងថាស្ថានភាពអាចស្រោចស្រង់បាន ឬគ្រប់គ្នាត្រូវចាញ់សង្គ្រាមនោះឡើយ។

គ្រប់គ្នាដែលមិនមានវត្តមាននៅសមរភូមិបានត្រឹមអង្គុយបារម្ភ បន់ស្រន់ឱ្យកងទ័ពរួចផុតពីគ្រោះថ្នាក់ ត្បិតសង្គ្រាមលើកនេះ ពាក់ព័ន្ធនឹងវាសនានគរទាំងមូល រួមទាំងអាយុជីវិតប្រជារាស្ត្រទៀតផង។ នៅយប់នេះ រឿងភាគបុរាណខ្មែរ នគរមាស នឹងបង្ហាញជូនទស្សនិកជនបានដឹងច្បាស់ថា រៀម និងកងទ័ពឯទៀតត្រូវចាញ់សង្គ្រាម ឬ យ៉ាងណាបន្តទៀត។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាវេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង