×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ទឹកចូលសួត ធ្វើឱ្យ​តារាសម្តែង​លោកអៀង ចេនឡា ចុះស្គម​មួយរំពេច​មើលស្ទើរ​មិនស្គាល់

តួអង្គដែលមានវត្តមានក្នុងរឿង ផ្ទះបាយស្នេហ៍ លោក អៀង ចេនឡា បានប្រែប្រួលរូបរាងទៅជាស្គមស្គាំងស្ទើរមិនគួរឱ្យជឿ រហូតធ្វើឱ្យអ្នកគាំទ្រមានភាពងឿងឆ្ងល់ជាខ្លាំង ព្រោះធ្លាប់តែឃើញតារារូបនេះមានសាច់ឈាមស្រស់ថ្លា ប៉ុន្តែបែរជាចុះស្គមមួយរំពេច។

ទាក់ទងនឹងបញ្ហាមួយនេះលោក អៀង ចេនឡា បានបញ្ជាក់ឱ្យដឹងផងដែរថា ដោយសារទឹកចូលសួត ទើបធ្វើឱ្យលោកចុះស្គមបែបនេះ ប៉ុន្តែក្រោយទទួលបានការព្យាបាល និងលេបថ្នាំតាមវេជ្ជបញ្ជារួចមកលោក បានធូរស្បើយច្រើនហើយ និងកំពុងបន្តញ៉ាំថ្នាំ ព្រមទាំងព្យាយាមញ៉ាំបំប៉នដើម្បីឱ្យមានសាច់ឡើងវិញ។

គួរបញ្ជាក់ថា វត្តមានរបស់លោកក្នុងរឿង ផ្ទះបាយស្នេហ៍ គឺមានភាពស្គមស្គាំង ស្លេកស្លាំងខុសពីភាពយន្តដែលលោកបានសម្តែងមុនៗ ទោះជាយ៉ាងណា ក៏តារាប្រុសរូបនេះនៅតែមានស្នាមញញឹមជាមួយការងារសិល្បៈទាំងដែលខ្លួនកំពុងមានជំងឺត្រូវព្យាបាល៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង