ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតជូនដល់មន្ទីរអប់រំ រាជធានី ខេត្តនានា ស្ដីពី វិញ្ញាសានៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៦ ធ្នូ ២០២១។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាករ បានជម្រាបជូនប្រធានមន្ទីរអប់រំ រាជធានី ខេត្ត ថា វិញ្ញាសាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ ធ្នូ ២០២១ ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺ “ប្រវត្តិវិទ្យា” ហើយសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ “ផែនដី និងបរិស្ថានវិទ្យា”៕