×

មនុស្សយ៉ាងតិច ២២នាក់​ស្លា ប់ បន្ទាប់ពី​មាន​ទឹកជំនន់ និងបាក់ដី​នៅរដ្ឋកេរ៉ាឡា ប្រទេសឥណ្ឌា

ឥណ្ឌា៖ មនុស្សយ៉ាងតិច ២២ នាក់បានស្លាប់ និង ៥ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានទឹកជំនន់ និងបាក់ដី នៅភាគខាងត្បូងប្រទេសឥណ្ឌា។

ភ្លៀងធ្លាក់យ៉ាងខ្លាំង បានកើតឡើងនៅរដ្ឋជាប់តំបន់ឆ្នេរសមុទ្រ កេរ៉ាឡា ចាប់តាំងពីថ្ងៃសុក្រ ដែលបណ្តាលឱ្យទឹកទន្លេហក់ឡើង និងជន់លិចផ្លូវដែលធ្វើឱ្យយានយន្តលិចក្នុងទឹកភក់ ហើយផ្ទះសម្បែងមួយចំនួន ត្រូវបានបំផ្លិចបំផ្លាញ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បានបន្តចាប់តាំងពីថ្ងៃសៅរ៍ ដោយកងទ័ពឥណ្ឌា កងទ័ពជើងទឹក និងកងទ័ពអាកាស។ កម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានដាក់ពង្រាយ នៅទូទាំងផ្នែកខាងត្បូង និងកណ្តាលនៃរដ្ឋកេរ៉ាឡា។

យោងតាមមន្រ្តីឥណ្ឌា បានឱ្យដឹងថា មនុស្ស ១៣ នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីនៅក្នុងស្រុក Kottayam ។ ក្រុមមន្រ្តីបាននិយាយទៀតថា សពចំនួន ៩ នាក់ត្រូវបានគេស្រង់ចេញពីកន្លែងដែលមានការរអិលបាក់ដីមួយទៀត នៅក្នុងស្រុក Idduki ហើយមនុស្សពីរនាក់ នៅតែមិនទាន់រកឃើញនោះទេ។ អ្នកនេសាទចំនួន ៣នាក់នៅក្នុងស្រុក Malappuram ក៏បានបាត់ខ្លួនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង