ប៉េកាំង៖រដ្ឋាភិបាលចិន កំពុងពិចារណាបង្កើតច្បាប់ពិន័យឪពុកម្តាយ ប្រសិនកូនៗដែលស្ថិតក្រោមការគ្រប់គ្រងពួកគេ បញ្ចេញអាកប្បកិរិយាមិនល្អ ឬ ប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មណាមួយ។
សេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់ការអប់រំគ្រួសារ នឹងត្រូវពិនិត្យឡើងវិញនៅសប្តាហ៍នេះ។ ច្បាប់មួយនេះ ក៏បានរំឭកឱ្យឪពុកម្តាយត្រូវរៀបចំពេលវេលាសម្រាប់កូនៗពួកគេសម្រាក ម៉ោងកម្សាន្ត ក៏ដូចជាពេលវេលាសម្រាប់ធ្វើលំហាត់ប្រាណផងដែរ។
គួររំឭកដែរថា កាលពីប៉ុន្មានខែថ្មីៗនេះ ក្រសួងអប់រំចិន បានចេញសេចក្តីប្រកាសពីពេលវេលាកំណត់នៃការលេងហ្គេមអនឡាញរបស់ក្មេងៗសម័យឌីជីថល ដោយតម្រូវឱ្យលេងនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ត្រឹមតែ១ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ។ ដូចនេះច្បាប់លើកនេះ បានលើកទឹកចិត្តឱ្យឪពុកម្តាយសិស្សពង្រឹងឱ្យកូនៗពួកគេមានទម្លាប់ធ្វើលំហាត់ប្រាណជាជាងការញៀននឹងហ្គេមអនឡាញ៕