×

កម្ពុជា បន្ត​រងឥទ្ធិពល​បាតុភូត​អាកាសធាតុ២ នៅសប្ដាហ៍នេះ ដែលបង្ក​ឱ្យ​មានភ្លៀងធ្លាក់​ជា​បន្តបន្ទាប់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាភាគខាងជើង នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូង នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបពីប្រទេសឥណ្ឌា។

បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ។ ជាមួយគ្នានោះនៅបណ្តារាជធានី ខេត្តភាគខាងក្រោម និងមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។

បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ ហើយតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង