ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៧៥នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ១៤១នាក់ និងអ្នកដំណើរពីបរទេស ៣៤នាក់ ខណៈអ្នកជំងឺចំនួន២៧១នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១១នាក់ (ក្នុងនោះ ៨នាក់ អត់បានចាក់វ៉ាក់សាំង)។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៧.០៣៥នាក់ អ្នកជំងឺបានជាសះស្បើយចំនួន ១១១.៤២០នាក់ និងអ្នកស្លាប់សរុបចំនួន ២.៦៨១នាក់៕