កម្សាន្ត៖ ពិធីការនីដ៏ស្រស់សោភាក្នុងកម្មវិធី តន្ត្រីបាកាស កញ្ញា គង់ វង្សយ៉ាទី កាន់តែមានសម្រស់ស្រស់ស្អាតប្លែក មិនថាតុបតែងក្នុងឈុតបុរាណ ឬសម័យឡើយ។
ក្រៅពីទំនេរពីការងារសិល្បៈហើយ តារាស្រីជ្រកក្រោមទ្រនំ CBS រូបនេះ ជារឿយៗឧស្សាហ៍ធ្វើដំណើរកម្សាន្ត ថតរូបបង្អួតសម្រស់ជាមួយធម្មជាតិពណ៌បៃតងខ្ចីយ៉ាងស្រស់បំព្រងផងដែរ។
ជាមួយគ្នានេះដែរ បន្ទាប់ពីការងារប្រចាំថ្ងៃបានបំពេញអស់រួចរាល់ហើយនោះ គង់ វង្សយ៉ាទី ក៏មិនភ្លេចចំណាយពេលវេលាជួបជុំគ្រួសារ និងធ្វើបុណ្យឡើយ។ អ្វីដែលធ្វើឱ្យតារាស្រីរូបនេះ ទទួលបានប្រជាប្រិយភាពមកដល់សព្វថ្ងៃនោះគឺក្រៅពីមានសម្រស់ស្រស់ស្អាតហើយ នាងក៏ជាតារាស្រីមួយដែលមានអត្តចរឹតរួសរាយរាក់ទាក់ ដែលនេះហើយជាចំនុចពិសេសធ្វើឱ្យ គង់ វង្សយ៉ាទី អាចឆក់បេះដូងអ្នកគាំទ្របានដោយងាយ៕