ម៉ាឡេស៊ី៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ដែលមានជំងឺអូទីហ្សឹម ត្រូវបានបាត់បង់ជីវិតដោយសារជាប់ក្នុងរថយន្តដឹកសិស្សរយៈពេល៣ម៉ោង ចាប់ពីម៉ោង២:៣០-៥:៣០ល្ងាច។
ដំបូងឡើយ អ្នកបើកបររថយន្តក្រុង មានបំណងចង់ទៅមណ្ឌលថែទាំងកុមារ ប៉ុន្តែចុងក្រោយគាត់បែរជាបកត្រលប់ទៅផ្ទះវិញដោយមិនដឹងថា នៅមានសិស្សម្នាក់ទៀតក្នុងរថយន្ត។
ទោះបីជាក្មេងស្រីកម្សត់រូបនោះ ត្រូវបានប្រទះឃើញក្នុងរថយន្ត និងបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះក៏ដោយ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ។ ក្រោយបញ្ហាមួយនេះបានកើតឡើង អ្នកបើករថយន្តក្រុងត្រូវបានឃាត់ខ្លួន និងប៉ូលិសកំពុងស៊ើបអង្កេតបន្ថែមផងដែរ៕