×

តារាសម្តែង​ជើងចាស់ Kim Young Ok ទោះវ័យ ៨៤ឆ្នាំ​ហើយក្តី តែនៅ​មាន​វត្តមាន​ក្នុង​ភាពយន្តល្បីៗ​ជាច្រើន

កូរ៉េខាងត្បូង៖ ក្រឡេកទៅមើលពីតារាសម្តែងជើងចាស់ Kim Young Ok បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៥៧ មកនៅតែជាទីចាប់អារម្មណ៍របស់ទស្សនិកជនដែលតារាសម្តែងវ័យ ៨៤ឆ្នាំរូបនេះតែងមានវត្តមានក្នុងភាពយន្តល្បីៗជាច្រើនមានទាំងបុរាណ និងសម័យដូចជាភាពយន្ត Sunny, Meteor Garden, The King:Eternal Monarch, Hometown Cha-Cha-Cha និងសូម្បីតែរឿង Squid Game ដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះ ក៏មានការចូលរួមសម្តែងពីលោកយាយ Kim Young Ok ផងដែរ។

បើទោះជាមានវ័យជាង ៨០ឆ្នាំទៅហើយក្តី ប៉ុន្តែសុខភាពរបស់លោកយាយហាក់រឹងមាំធម្មតាដែលនៅតែអាចចូលរួម សម្តែងភាពយន្តសម្រាប់ទស្សនិកជនទស្សនាដដែល មិនត្រឹមតែប៉ុណ្ណោះលោកយាយថែមទាំងមានវត្តមានក្នុងភាពយន្តល្បីៗជាច្រើនដែលអាចចាត់ទុកថាជាសិល្បករដែលមានវ័យចំណាស់ តែនៅតែស្រស់ស្អាត និងរឹងមាំកម្រមានផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង