×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ សារ៉េត គ្រីយ៉ា ជាសះស្បើយ​ពី​ជំងឺកូវីដ-១៩

យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ក្រោយសម្រាកព្យាបាល ១០ថ្ងៃ នៅប្រទេសបារ៉ែន ។ រីឯកីឡាករ ៥នាក់ទៀត រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល និង អ៊ាន ពិសី នឹងធ្វើតេស្ដ PCR តាមក្រោយ។

តាមការបញ្ជាក់របស់សាមីខ្លួន សារ៉េត គ្រីយ៉ា បានធ្វើតេស្ដ PCR កាលពីម្សិលមិញ និងទទួលបានលទ្ធផលអវិជ្ជមាននៅថ្ងៃនេះ ។ បន្ទាប់មកគេក៏ទទួលបានការអនុញ្ញាតឲ្យចេញទៅសម្រាកនៅសណ្ឋាគារខាងក្រៅ ។ គ្រីយ៉ា បន្ដថា ការធ្វើតេស្ដមុនគេនេះ ព្រោះខ្លួនរកឃើញវិជ្ជមានមុន តាំងពីមុនការប្រកួតជើងទី១ ជាមួយកោះហ្គាំ មកម្ល៉េះ។

ចំណែកកីឡាករ ៥នាក់ទៀត នឹងធ្វើតេស្ដ PCR ជាបន្ដបន្ទាប់តាមក្រោយ ។ បន្ទាប់ពីជាសះស្បើយទាំងអស់គ្នា ទើបពួកគេត្រឡប់មកមាតុភូមិវិញ ។ ដូច្នេះ សារ៉េត គ្រីយ៉ា នឹងត្រូវសម្រាកនៅសណ្ឋាគារមួយកន្លែង ដើម្បីរង់ចាំមិត្តរួមក្រុមផ្សេងទៀត ដែលគ្រោងនឹងធ្វើតេស្ដនាថ្ងៃទី២១ ខែតុលាខាងមុខ ។ នេះបើតាមការបញ្ជាក់របស់ គ្រីយ៉ា។

គួរដឹងថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូបខាងលើ បានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្មនៅប្រទេសបារ៉ែន ក្នុងការប្រកួតជម្រុះ Play-Off នៃពានរង្វាន់ AFC Asian Cup China 2023 ជាមួយក្រុមកោះហ្គាំ ស្របពេលក្រុមគោព្រៃកម្ពុជា បានយកឈ្នះកោះហ្គាំ ទាំង ២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ៕

ប្រភពអត្ថបទនិងរូបភាព ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង