×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចាន់ វឌ្ឍនាកា ប្រាប់ថា បាន​ធូរស្បើយ​ជាធម្មតាវិញ​ហើយ​ពី​ជំងឺកូវីដ១៩

ភ្នំពេញ៖ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្លិបបាល់ទាត់បឹងកេត ចាន់ វឌ្ឍនាកា បានឱ្យដឹងថា អាការជំងឺកូវីដ១៩របស់គេ បានធូរស្រាលហើយ និងមិនមានការធ្វើទុក្ខអ្វីទៀតឡើយ។

ចាន់ វឌ្ឍនាកា ជាកីឡាករម្នាក់ ក្នុងចំណោម ៦នាក់ នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ អំឡុងបេសកកម្មនៅឯប្រទេសប៉ារ៉ែន សម្រាប់វគ្គជម្រុះ AFC Asian Cup ដែលកម្ពុជាបានឈ្នះកោះហ្គាំ។ គេបានបង្ហាញខ្លួន សម្រាប់ការប្រកួតជើងទី១ និងរកបាន១គ្រាប់ ដែលជាគ្រាប់ជ័យជម្នះសម្រាប់កម្ពុជា ប៉ុន្តែ វឌ្ឍនាកា បានអវត្តមាននៅការប្រកួតជើងទី២។

កីឡាករទាំង៦ រួមមាន៖ គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា, ចាន់ វឌ្ឍនាកា, និង អ៊ាន ពិសី ។

សម្រាប់ សារ៉េត គ្រីយ៉ា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ ក្រោយសម្រាកព្យាបាល ១០ថ្ងៃ នៅប្រទេសបារ៉ែន។ រីឯកីឡាករ ៥នាក់ទៀត រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល និង អ៊ាន ពិសី នឹងធ្វើតេស្ដ PCR តាមក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង