×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

កម្ពុជា រកឃើញ​វត្តមាន​បក្សីសមុទ្រ​បុលវ័រ ជាលើកដំបូង ដែល​អាចបក់​មក​តាមរយៈ​ព្យុះកុំប៉ាស៊ូ

រតនគិរី៖ យោងតាមអង្គការ BirdLife International Cambodia បក្សីសមុទ្របុលវ័រ (Bulwer’s Petrel) គឺជាសត្វស្លាបសមុទ្រមួយប្រភេទ ដែលជាធម្មតាត្រូវបានគេប្រទះឃើញនៅលើផ្ទៃសមុទ្របើកចំហ ឆ្ងាយពីតំបន់ដីគោក។ ប៉ុន្តែ បក្សីមួយក្បាលនេះ ត្រូវបានកត់ត្រាជាលើកដំបូង នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដែលជាទីតាំងមានចម្ងាយយ៉ាងតិចជាងពីររយគីឡូម៉ែត្រពីឆ្នេរសមុទ្រ។

អ្នកជំនាញបានសង្ស័យថា ព្យុះទីហ្វុង“Kompasu” ដែលកំពុងធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសចិន ចូលទៅក្នុងតំបន់ឥណ្ឌូចិនភាគខាងជើង បានបក់បោកនាំយកបក្សីមួយនេះ ពីដែនសមុទ្រឆ្ងាយមកកាន់តំបន់ដីគោក។

បក្សីសមុទ្របុលវ័រ គឺជាសត្វដែលគេកម្រប្រទះឃើញនៅក្នុងដែនទឹកអាស៊ីអាគ្នេយ៍ ហើយត្រូវបានគេកត់ត្រាទុកតែមួយចំនួនតូចប៉ុណ្ណោះនៅក្នុងសមុទ្រជុំវិញអាស៊ីអាគ្នេយ៍ដីគោក។ វានេះត្រូវបានគេដឹងថា ជាប្រភេទដែលបន្តពូជនៅតំបន់កោះតូចៗនៅសមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិកខាងលិច រួមទាំងនៅទីតាំងមួយចំនួននៅកោះរីយូឃ្យូភាគខាងត្បូងប្រទេសជប៉ុន។

លោក ផល្លី ណាក់ ដែលជាកសិករនៅលំផាត់ដែលបានជូនដំណឹងអំពីបក្សីនេះបានហើរចូលទៅបរិវេណគេហដ្ឋានរបស់គាត់ និងបានដោះលែងទៅវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង