×

សត្វប្រចៀវ ៦ពាន់ក្បាល ត្រូវបាន​រឹបអូស​ពី​ក្រុមប្រមាញ់​សត្វព្រៃ នៅហ្វីលីពីន

ហ្វីលីពីន៖ សត្វប្រចៀវ ប្រមាណជា ៦.០០០ ក្បាល ត្រូវបានរឹបអូសពីអ្នកប្រមាញ់សត្វព្រៃ ចំនួន ៤ នាក់ នៅក្នុងតំបន់អភិរក្សឧទ្យានជាតិ Biak-na-Bato ក្នុងទីក្រុង Bulacan ប្រទេសហ្វីលីពីន។

យោងតាមលោក Paquito Moreno នាយកប្រតិបត្តិនៃនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ បានឱ្យដឹងថា ជនសង្ស័យដែលប្រមាញ់សត្វចំនួន ៤ នាក់កំពុងប្រមូលសត្វ។ Moreno បាននិយាយថា ប្រចៀវចំនួន ៦.០០០ ក្បាលមានតម្លៃជិត ១៨០០ ដុល្លារអាមេរិក។

លោកបានបន្តថា សត្វប្រចៀវដែលមានបបូរមាត់ជ្រីវជ្រួញ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះ។ ជនសង្ស័យទាំង៤នាក់ ប្រឈមនឹងការពិន័យជាប្រាក់ ៥០ម៉ឺនប៉េសូ (១០.០០០ដុល្លារអាមេរិក) និងជាប់ពន្ធនាគាររហូតដល់ ៦ឆ្នាំ តាមច្បាប់របស់ហ្វីលីពីន។

ប្រជៀវប្រហែល ១០០ ក្បាលត្រូវបានគេលែងចូលព្រៃវិញ ខណៈប្រចៀវដែលងាប់ ត្រូវបានគេកប់ភ្លាមៗ ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង