Review៖ ថេត បានលាប្រពន្ធចាកឆ្ងាយពីស្រុកកំណើតដើម្បីទៅស្រុកដទៃស្វែងរកគ្រូពូកែដើម្បីរៀនសុភាសិតឱ្យមានចំណេះដឹងនឹងគេ ព្រោះមិនចង់ល្ងិតល្ងង់បន្តទៀតឡើយ។ កន្លងទៅអស់មួយរយៈ ទីបំផុតលោកគ្រូរបស់ថេត បានឃើញពីភាពឆ្លាតវៃ ការយល់ដឹងគ្រប់គ្រាន់ល្មមនឹងអាចយកទៅប្រើប្រាស់សាងអនាគតថ្មី មិនចាំបាច់ប្រកបរបរឡើងត្នោតទៀតឡើយ។
ក្រោយពីបានដឹងថា ខ្លួនមានសមត្ថភាពល្មមយកទៅប្រើប្រាស់ និងរិតតែរីករាយជាងនេះទៅទៀតនោះគឺបានត្រលប់ទៅស្រុកកំណើតជួបប្រពន្ធសំណព្វចិត្ត ត្បិតបានឃ្លាតឆ្ងាយពីគ្នាអស់មួយរយៈមកហើយ។ ទម្រាំតែទទួលបានចំណេះដឹងខ្លះក្នុងខ្លួន ថេត ក៏ត្រូវលោកគ្រូសាកចិត្តមិនស្ទើរដែរ ទោះជាយ៉ាងណាក៏ ថេតអាចឆ្លងកាត់បានដោយជោគជ័យផងដែរ។ ចង់ដឹងសាច់រឿងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)