×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាជ្ញាធរ​ក្រុងប៉ោយប៉ែត ត្រៀម​សង្គ្រោះ​ពលរដ្ឋ ពីគ្រោះជំនន់​ទឹកភ្លៀង​ដែលហូរធា្លក់ ពីប្រទេសថៃ ជា​លើកទី២

បន្ទាយមានជ័យ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិច ហើយត្រូវបានស្រកទៅវិញ មិនទាន់បានប៉ុន្មានថ្ងៃផង ជំនន់ទឹកភ្លៀង ក៏ហូរធ្លាក់ពីប្រទេសថៃមកម្តងទៀត និងបានជន់លិចតំបន់មួយចំនួននៃក្រុងប៉ោយប៉ែត ដែលនេះជាលើកទី២ហើយ។

ជំនន់នេះ បានចាប់ផ្តើមនៅយប់ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ក្នុងស្ថានភាពនេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋក្នុងភូមិចំនួន ៤ នៃក្រុងប៉ោយប៉ែត ត្រូវបានជន់លិច ដែលទឹកបានហូរធ្លាក់ពីប្រទេសថៃ តាមអូរព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធាននៃគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកម្លាំងចម្រុះប្រមាណជាង ៣០០នាក់ ធ្វើសកម្មភាពចុះតាមអូរព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈជួយជម្លៀសប្រជាពលរដ្ឋ។

អាជ្ញាធរបានជួយសង្គ្រោះប្រជាពលរដ្ឋជាបណ្ដើរៗ ដើម្បីរួចផុតពីទឹកជំនន់ដែលកំពុងតែបន្តឡើង និងលិចលង់ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ពលរដ្ឋនាពេលនេះ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ទឹកជំនន់ដែលកំពុងតែលិចលង់នៅក្នុងក្រុងប៉ោយប៉ែតនេះ នៅមានស្ថានភាពតិចតួចនៅឡើយទេ បើធៀបនឹងឆ្នាំមុន ទឹកសម្រុកឡើងមកខ្លាំងធ្វើឱ្យអាជ្ញាធរជួយសង្គ្រោះស្ទើរតែមិនទាន់ តែពេលនេះប្រជាពលរដ្ឋដែលកំពុងរងគ្រោះតាមអូរព្រំដែនមានសភាពដូចជាធម្មតានៅឡើយទេ ដែលអាចឱ្យកម្លាំងជួយពួកគាត់បានទាន់ពេលវេលា។

មកដល់ពេលនេះអាជ្ញាធរបានជួយពួកគាត់បានជាង ៨០គ្រួសារហើយ តែកំពុងតែត្រៀមមើលបន្ត ប្រសិនបើទឹកឡើងមកខ្លាំងដូចឆ្នាំមុន នឹងជួយពួកគាត់មកទីទូលសុវត្ថិភាពជាបន្ទាន់ ដោយមិនបង្អង់យូរឡើយ៕

ដោយ៖ ប៊ុន ចាន់ថន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង