×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ទីក្រុងហូជីមិញ នឹង​បើក​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ នៅដើមឆ្នាំ២០២២

វៀតណាម៖ ទីក្រុងហូជីមិញ នឹងចាប់ផ្តើមទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅដើមឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរទីក្រុងភាគខាងត្បូងប្រទេសវៀតណាមនេះ ដាក់គោលដៅបើកដំណើរការទេសចរណ៍ឡើងវិញចំនួន៣ដំណាក់កាល។

ផែនការនេះ ត្រូវបានដាក់ឱ្យដំណើរការនៅពេលដែលប្រទេសវៀតណាម កំពុងបន្ធូរបន្ថយការរឹតត្បិត ដើម្បីបន្តសកម្មភាពសេដ្ឋកិច្ចសង្គម ក្រោមការរស់នៅក្នុងបរិបទថ្មី។

ការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងអនុវត្តតាមផែនទីបង្ហាញផ្លូវ ៣ដំណាក់កាល ដែលតម្រូវឱ្យមានការអនុលោមតាមយ៉ាងតឹងរ៉ឹងជាមួយវិធានការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងដំណាក់កាលទី១ ដែលមានរយៈពេលចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ទីក្រុងនឹងបើកដំណើរការសកម្មភាពទេសចរណ៍ក្នុងស្រុកឡើងវិញ នៅក្នុងតំបន់ពណ៌បៃតង ដែលគ្មានករណីឆ្លងជំងឺកូវីដ១៩។

ដំណាក់កាលទី២ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកាដល់ចុងឆ្នាំនេះ ក្នុងកំឡុងពេលដែលទេសចរណ៍អន្តរជាតិ នឹងត្រូវបានអនុញ្ញាតជាពិសេសសម្រាប់តំបន់បៃតង។

នៅដំណាក់កាលទី៣ និងចុងក្រោយដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រតិបត្តិការទេសចរណ៍អន្តរជាតិ នឹងត្រូវចាប់ផ្តើមឡើងវិញរួមជាមួយដំណើរកម្សាន្តក្នុងស្រុក ដោយផ្អែកលើលទ្ធផលគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុង និងក្រៅប្រទេស។

នៅដំណាក់កាលនេះ ផលិតផលទេសចរណ៍ទាំងអស់ ត្រូវបានគេរំពឹងថានឹងដំណើរការឡើងវិញដោយគ្មានដែនកំណត់ ដោយតម្រូវឱ្យប្រតិបត្តិករ ធានានូវគោលការណ៍នៃការរស់នៅប្រកបដោយសុវត្ថិភាពជាមួយមេរោគកូវីដ១៩៕

     

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង