ភ្នំពេញ៖ យោងតាមសេចក្ដីសម្រេចលេខ ០៥០ សហវ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៧។
សេចក្ដីសម្រេចនេះ បានឲ្យដឹងទៀតថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូដ-១៩ ត្រូវបន្តអនុវត្ត សម្រាប់ជុំទី៧ មានរយៈពេល ០៣ ខែ គឺខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។ រយៈពេលអនុវត្តបន្ត នឹងត្រូវកំណត់ដោយឡែក ផ្នែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង។
ការបើកផ្តល់ប្រាក់ឧបត្ថម្ភ ត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ។ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រធាន អនុប្រធាន និងសមាជិកគណៈ កម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិ គាំពារសង្គម នាយកខុទ្ទកាល័យ អគ្គ លេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គា ធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដី សម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សេចក្តីលំអិតសូមអានសេចក្តីសម្រេចដូចខាងក្រោម៖