×

យ៉ាងម៉េចចេះ​លោកគ្រូគា ដល់ថ្នាក់​គំរាម​អ្នកផ្ទះ​ចង់លោត​ពី​លើផ្ទះផង

កម្សាន្ត៖ យ៉ាងណាហើយ ក្រោយពីបានទស្សនាភាពយន្តបែបកំប្លែងរឿង ផ្ទះបាយស្នេហ៍ ភាគ៨កាលពីសប្តាហ៍មុនរួចមក? ឃើញថាការប្រកួតធ្វើម្ហូបយ៉ាងស្វិតស្វាញរវាងយាយច័ន្ទ និងមីងណៃ បានពុះពារការប្រកួតមួយនេះជាខ្លាំងដោយមានលោកគ្រូគា លោកវីរៈ និងបូរមីធ្វើជាគណៈកម្មការដាក់ពិន្ទុ។ ឱកាសល្អបែបនេះហើយ លោកគ្រូគា បានរិះគន់ម្ហូបម្តាយក្មេកមិនសំចៃមាត់ ថែមទាំងឱ្យធ្លាក់ការប្រកួតទៀត។

រីឯមីងណៃសំណព្វចិត្តវិញ ត្រូវបានលោកគ្រូគាសរសើរលើកតម្កើង និងឱ្យឈ្នះក្នុងការប្រកួតដោយស័្វយប្រវត្តិ។ សម្រាប់សប្តាហ៍នេះ មិនដឹងថាលោកគ្រូគា អន់ចិត្តអន់ថ្លើមនឹងអ្នកណាទេ ទើបដល់ថ្នាក់ឡើងទៅទីខ្ពស់គំរាមចង់លោតចុះបែបនេះ? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង៨យប់តទៅនៅ CTN៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង