×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

យ៉ាប់ហើយពេលនេះ ស្តេចត្រាញ់ពញាពង្ស ដឹងរឿង​បាត់ថ្នាំ​រក្សា​គត៌ក្នុង​ឃ្លាំងថ្នាំហើយ

ភ្នំពេញ៖ នៅភាគម្សិលមិញនេះ លោកគ្រូពេទ្យសក្កដា បានប្រាប់ការពិតទៅ អប្សរ ហើយថានាងកំពុងមានផ្ទៃពោះ១ខែហើយ ដែលនេះជារឿងខុសប្រពៃណីខ្លាំងបំផុត និងរិតតែមិនគួរកើតឡើងក្នុងនាមជាកូនស្តេចត្រាញ់មួយរូប។

សម្រាប់ភាគយប់នេះវិញ កាន់តែធ្វើឱ្យអប្សរបុកពោះខ្លាំងឡើង ដោយស្តេចត្រាញ់ ពញាពង្ស បានដឹងថា ថ្នាំរក្សាគត៌បានបាត់ពីឃ្លាំងដាក់ថ្នាំអស់ជាច្រើន ដូចនេះព្រះអង្គ បានសួរនាំស្ត្រីក្នុងផ្ទះទាំងអស់ឱ្យសារភាព។ មិនដឹងថា អប្សរ អាចគេចពីស្ថានភាពតានតឹងមួយនេះ ឬ យ៉ាងណានោះទេ។

ចំណែកឯលោកគ្រូពេទ្យ សក្កដា វិញរឹតតែសប្បាយចិត្តនៅពេលដែលរឿងសម្ងាត់មួយនេះបានបែកធ្លាយបន្តិចម្តងៗទៅដល់ត្រចៀកស្តេចត្រាញ់ពញាពង្ស អ្វីដែលធ្វើឱ្យទស្សនិកជនភ័យជំនួសអប្សរនោះគឺ ដោយសារគំនុំរវាងអប្សរ និងលោកគ្រូពេទ្យសក្កដាកន្លងមក បានធ្វើឱ្យគ្រូពេទ្យរូបនេះ មានបំណងចង់សម្លាប់កូនក្នុងផ្ទៃរបស់នាង ដើម្បីសងសឹករឿងកន្លងមកដែល រៀម និងអប្សរបានប្រមាថលោកទៀតផង។

មិនដឹងថា រឿងសម្ងាត់របស់អប្សរ អាចលាក់បានយូរប៉ុណ្ណាទៀតឡើយ រីឯ រៀម ក៏កំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមទៀត។ ចង់ដឹងថា រៀម និងអប្សរ នឹងបានរស់នៅជួបជុំគ្នាឬទេនៅពេលដែលអប្សរបានបំពានពាក្យសម្បថនឹងរបាំអាទិទេពបែបនេះ? ដើម្បីដឹងសាច់រឿងបន្ត កុំភ្លេចតាមដានទស្សនាភាពយន្តខ្មែរ “នគរមាស” ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN៕

  

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង