ភ្នំពេញ៖ រូបភាពជាច្រើនរបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឯកទេសវិចិត្រកម្ម ជំនាន់ទី២៩ កំពុងទទួលបានការចាប់អារម្មណ៍ចំពោះរូបភាពស្នាដៃថ្ងៃប្រលងបញ្ចប់ថ្នាក់បរិញ្ញាបត្រដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០២១នេះ។
រូបភាពដែលបានគូរឡើងមានទាំងទេសភាពធម្មជាតិ ជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរតាមជនបទ និងការលក់បន្លែសាច់តាមផ្សារ បានបង្ហាញឡើងយ៉ាងរស់រវើកក្នុងថ្ងៃប្រលងបញ្ចប់ថ្នាក់បរិញ្ញាបត្រពីនិស្សិតជំនាញវិចិត្រកម្មក្រោយពួកគេបានចំណាយពេលវេលាសិក្សាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។
រូបភាពទាំងនោះដែរ ត្រូវបានចែករំលែកលើបណ្តាញសង្គមតៗគ្នាជាច្រើនដោយមានអ្នកសរសើរពីទេពកោសល្យស្នាដៃរបស់និស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមិនដាច់ពីមាត់ឡើយ។ តោះចង់ដឹងថា រូបភាពទាំងប៉ុន្មាននោះមានភាពស្រស់ស្អាត និងរស់រវើកដល់កម្រិតណា ទៅទស្សនារូបភាពទាំងអស់គ្នា៕