×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

អាមេរិក អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Moderna និង Johnson & Johnson ជា​ដូសជំរុញ

អាមេរិក៖ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានអនុញ្ញាត ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ដែលអនុញ្ញាតឱ្យមានចាក់វ៉ាក់សាំងផ្សេងៗគ្នា ខណៈពេលដូសជំរុញ ត្រូវបានអនុម័តសម្រាប់វ៉ាក់សាំង Moderna និង Johnson & Johnson (J&J)។

និយតករកំពូលរបស់អាមេរិកនេះ បានប្រកាសកាលពីថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ដោយនិយាយថា វ៉ាក់សាំង Moderna និង J&J ឥឡូវនេះអាចត្រូវបានប្រើសម្រាប់ដូសជំរុញ។ លើសពីនេះ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក ក៏បានផ្តល់ភ្លើងពណ៌ខៀវ ដល់ការចាក់លាយបញ្ចូលគ្នាផងដែរ។

សម្រាប់វ៉ាក់សាំង Moderna រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានណែនាំឱ្យចាក់ក្នុងគម្លាតរយៈពេល ៦ ខែបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ហើយកំណត់សម្រាប់អ្នកដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ។ សម្រាប់អ្នកណាដែលមានអាយុពី ១៨ ដល់ ៦៤ ឆ្នាំ តម្រូវឱ្យចាក់វ៉ាក់សាំង Pfizer ដូសជំរុញ។ សម្រាប់ J&J ត្រូវរក្សាគម្លាតពីរខែ បន្ទាប់ពីការចាក់វ៉ាក់សាំងពេញលេញ ហើយត្រូវបានអនុម័តសម្រាប់អ្នកដែលមានអាយុ ១៨ ឆ្នាំឡើងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង