×

ប្រៃសណីយ៍ថៃ ធ្វើតេស្ត​ការដឹកទំនិញ តាម​រយៈដ្រូន

ថៃ៖ ប្រៃសណីយ៍ថៃ បានធ្វើតេស្តសាកល្បងការដឹកទំនិញតាមរយៈដ្រូនគ្មានមនុស្សបើក ជាលើកដំបូង កាលពីថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ដោយមានផែនការចាប់ផ្តើមពីការដឹកជញ្ជូនឱសថទៅដល់អ្នកជំងឺ។

ការធ្វើតេស្តនេះ បានធ្វើឡើងនៅមហាវិទ្យាល័យបច្ចេកទេសស៊ីងបូរី ដោយដ្រូនជាច្រើនគ្រឿង បានដឹកឱសថដែលវេចខ្ចប់ ទៅដល់គោលដៅមួយដែលមានចម្ងាយប្រហែល ៥០០ ម៉ែត្រពីគ្នា។

ខេត្តស៊ីងបូរី ត្រូវបានជ្រើសរើសសម្រាប់កន្លែងធ្វើតេស្ត ព្រោះវាជាខេត្តមួយក្នុងចំណោមខេត្តដែលតែងតែជួបប្រទះនូវទឹកជំនន់ ដែលរាំងស្ទះដល់ការដឹកជញ្ជូន។

ប្រធានប្រៃសណីយ៍ថៃ លោក Dhanant Subhadrabandhu បាននិយាយថា ថ្នាំពេទ្យនឹងត្រូវបានដឹកទៅដល់អ្នកជំងឺដែលរស់នៅតំបន់ដាច់ស្រយាល នៅពេលសេវាកម្មថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការ។ កាលបរិច្ឆេទចាប់ផ្តើមមិនត្រូវបានកំណត់ទេ។

លោកបន្តថា វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រៃសណីយ៍ថៃ ក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីដើម្បីកែលម្អសេវាកម្មរបស់ខ្លួន។ មន្ទីរពេទ្យជាង ៤០០ នៅទូទាំងប្រទេសថៃ បានប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមប្រពៃណី ដើម្បីដឹកថ្នាំពេទ្យទៅដល់អ្នកជំងឺនៅតាមផ្ទះ អំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង