×

តួលេខឆ្លង​បន្តធ្លាក់ចុះ! កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ ចំនួន ១៥១នាក់ ខណៈ​ជាសះស្បើយ ៣៦៦នាក់ និងស្លា ប់​ចំនួន១១នាក់ ក្នុងនោះ ៧នាក់ អត់បាន​ចាក់វ៉ាក់សាំង

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៥១នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ១៣០នាក់ និងអ្នកដំណើរពីបរទេស ២១នាក់ ខណៈអ្នកជំងឺចំនួន ៣៦៦នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ១១នាក់ (ក្នុងនោះ ៧នាក់អត់បានចាក់វ៉ាក់សាំង)។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៧.៣៥២នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១២.០៥៦នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧០៤នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង