×

សមត្ថភាព​សម្តែង​ជាតួអង្គ​ចិត្តអាក្រក់​របស់​តារាសម្តែង ប្រាក់ ផាកន ពិតជាខ្លាំង​មិនធម្មតា​ដល់​ថ្នាក់ធ្វើឱ្យ​ទស្សនិកជន​ឆេះឆួល​តាម

ភ្នំពេញ៖ លោក ប្រាក់ ផាកន គឺជាតួអង្គចិត្តអាក្រក់ម្នាក់ឈ្មោះ សក្កដា ក្នុងភាពយន្តបុរាណខ្មែរ “នគរមាស” ដែលកំពុងទទួលបានការកោតសរសើរខ្លាំងពីសមត្ថភាពសម្តែងរបស់លោកថា មានភាពរស់រវើកជាពិសេសទឹកមុខដែលពោរពេញដោយគំនុំ ការឈ្នានីស របស់លោកធ្វើឱ្យអ្នកទស្សនារឿងភាគបុរាណរបស់ CTN មួយនេះចូលតួតាមរហូតនាំគ្នាខឹងស្អប់ និងជេរលោកស្ទើរគ្រប់គ្នា។

នេះសបញ្ជាក់ឱ្យឃើញថា សមត្ថភាពរបស់តារាសម្តែង ប្រាក់ ផាកន ពិតជាមិនធម្មតារហូតអាចធ្វើឱ្យអារម្មណ៍ទស្សនិកជនឆេះឆួលតាម ខឹងស្អប់លោកខ្លាំងបែបនេះ។ ក្រោយពីឃើញទស្សនិកជនដាក់អារម្មណ៍តាមរយៈការសម្តែងរបស់លោកដល់ថ្នាក់នេះ តារាសម្តែងដែលកំពុងទទួលបានការចាប់អារម្មណ៍រូបនេះបានចែករំលែកក្នុងគណនីបណ្តាញសង្គមរបស់លោកថា “ជេរល្មមៗបានហើយ”។

គួរបញ្ជាក់ដែរថា ភាពយន្តបុរាណខ្មែរ “នគរមាស” ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនខ្លាំងគួរឱ្យកត់សម្គាល់ ដោយពួកគេបាននាំគ្នាសរសើរទាំងការសម្តែង និងការផលិតប្រកបដោយគុណភាពខ្ពស់ទស្សនាឡើងជក់ចិត្ត។ ភាពយន្តនេះដែរមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់ នៅកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង