×

ក្រៅពី​សង់ផ្ទះថ្មី​ជូន​អ្នកមានគុណ​ទាំងសង​ខាងហើយ ពាក់មី ថែម​ទាំង​បាន​បរិច្ចាគ​ប្រាក់មួយចំនួន​សម្រាប់​មន្ទីរពេទ្យគន្ធបុប្ជា​ផងដែរ

ភ្នំពេញ៖ តារាកំប្លែងប្រចាំ CBS ទទួលបានការកោតសរសើរខ្លាំងបន្ទាប់ពីផ្ទះថ្មីរបស់អ្នកមានទាំងសងខាងបានលេចរូបរាងឡើងដោយលោកមិនបានលំអៀងថាសង់តែចំពោះអ្នកមានគុណរបស់លោកឡើយ តែលោកក៏បានញាប់ដៃញាប់ជើងចាត់ចែងសង់ផ្ទះថ្មីសម្រាប់អ្នកមានគុណខាងភរិយាផងដែរ ថែមទាំងបាននិយាយក្នុងផុសមួយកាលពីខែកញ្ញាកន្លងទៅថា “ចាប់ជ្រីផ្កាផ្ទះឪក្មេកឱ្យស្អាត កុំឱ្យចាញ់ផ្ទះឪបង្កើតនៅស្វាយរៀង”។

ទន្ទឹមនឹងទង្វើដឹងគុណដល់អ្នកមានគុណទាំងសងខាងហើយ តារាកំប្លែងរូបនេះថែមទាំងបានចូលរួមបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ជាសម្រាប់ក្មេងៗចំនួន ៥០០ដុល្លារផងដែរ។ ការចូលរួមចំណែកបរិច្ចាគនេះនាយ ពាក់មី បានបញ្ជាក់ថា មិនមែនដោយសារចង់ឌឺដង ឬចង់អួតអ្នកណាឡើយ ពោលសកម្មភាពមួយនេះគឺលោកបានធ្វើវាជាប្រចាំ និងដោយទឹកចិត្តតាំងពីយូរហើយ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង