គិតត្រឹមសប្តាហ៍ទី៨ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមាន, កីឡាករ Jamie Vardy (៧គ្រាប់) របស់ក្រុម Leicester City, កីឡាករ Mohamed Salah (៧គ្រាប់) របស់ក្រុម Liverpool, និង កីឡាករ Michail Antonio (៥គ្រាប់) របស់ក្រុម West Ham United។
កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Abdoulaye Doucouré (៤ដង) របស់ក្រុម Everton និងកីឡាករ Mohamed Salah (៤ដង) របស់ក្រុម Liverpool។
ក្រុមទាំងបីដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាងគេរួមមាន Manchester City (៦៤.៥០%), Liverpool (៦0.៦២%) និង Manchester United (៥៩.៣៨%)។ ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (២២គ្រាប់), Chelsea (១៦គ្រាប់) និង Manchester United (១៦គ្រាប់)។
ក្រុមទាំងបីដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Newcastle United (១៩គ្រាប់), Norwich City (១៦គ្រាប់) និង Leeds United (១៥គ្រាប់)។ ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Brighton Hove Albion (២១កាត), Newcastle United (១៩កាត), និង Burnley (១៨កាត) ។
ក្រុមទាំង៩ដែលទទួលបានកាតក្រហមក្នុងរដូវកាលថ្មីនេះ រួមមាន Arsenal (១កាត), Brentford (១កាត), Leeds United (១កាត), Chelsea (១កាត), West Ham United (១កាត), Tottenham Hotspur (១កាត), Southampton (១កាត), Newcastle United (១កាត) និង Leicester City (១កាត)។
កំពូលកីឡាករទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន កីឡាករ Paul Pogba (៤កាត) របស់ក្រុម Manchester United, កីឡាករ Emmanuel Dennis (៤កាត) របស់ក្រុម Watford និង កីឡាករ Michail Antonio (៤កាត) របស់ក្រុម Brentford។
កីឡាករទាំង៩រូបដែលទទួលបានកាតក្រហមរួមមាន កីឡាករ Granit Xhaka (១កាត) របស់ក្រុម Arsenal, កីឡាករ Reece James (១កាត) របស់ក្រុម Chelsea កីឡាករ Michail Antonio (១កាត)របស់ក្រុម West Ham United, កីឡាករ Japhet Tanganga (មួយកាត) របស់ក្រុម Tottenham Hotspur, កីឡាករ Michail Antonio (មួយកាត) របស់ក្រុម West Ham United, កីឡាករ Shandon Baptiste (មួយកាត) របស់ក្រុម Brentford, កីឡាករ James Ward-Prowse របស់ក្រុម Southampton, កីឡាករ Eric Dier របស់ក្រុម Newcastle United និង កីឡាករ Ayoze Pérez (១កាត) របស់ក្រុម Leicester City។
កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Illan Meslier របស់ក្រុម Leeds United, កីឡាករ Ben Foster របស់ក្រុម Watford, និងកីឡាករ Edouard Mendy របស់ក្រុម Chelsea៕