×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា និយាយ​ពី​ស្ថានភាព​ទូទៅ​នៅ​ប្រទេសជប៉ុន

​ជប៉ុន៖ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បាននិយាយពីរបរអាហារ និងការរៀបចំរបស់ម្ចាស់ផ្ទះ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការមកហ្វឹកហាត់ នៅប្រទេសជប៉ុន ដើម្បីត្រៀមសម្រាប់ការប្រកួតវគ្គជម្រុះ ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 ។

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានថ្លែងថា កីឡាកររបស់យើង អាចទទួលទានអាហារ និងអាចសម្របនឹងអាហាររបស់ប្រទេសជប៉ុននេះបានយ៉ាងល្អ។

ទាក់ទងនឹងអាហារ សហព័ន្ធកីឡាបាល់ទាត់ជប៉ុន បានរៀបចំដោយមានអនាម័យ និងការពារជំងឺកូវីដ១៩បានយ៉ាងល្អ។ ជារួម ក្រុមការងារ និងកីឡាករកម្ពុជាទាំងអស់ ពេញចិត្តចំពោះការរៀបចំរបស់ម្ចាស់ផ្ទះជប៉ុន។

ចំពោះការមកដល់ប្រទេសជប៉ុននេះ លោកបញ្ជាក់ថា មានការស្មុគស្មាញច្រើនចំពោះឯកសារដែលត្រូវបំពេញ។

សូមជម្រាបថា កម្ពុជា នឹងត្រូវប៉ះ ហុងកុង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១ព្រឹក នៅកីឡដ្ឋាន J-Village ខេត្ត Fukushima។ បន្ទាប់មក ម្ចាស់ផ្ទះ ជប៉ុន នឹងស្វាគមន៍ កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១ព្រឹក នាកីឡដ្ឋាន J-Village ដដែល៕

ប្រភពរូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង