ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ គូសបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា រាជរដ្ឋាភិបាល មិនទាន់មានគោលការណ៍ណាមួយក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញទេ។ សារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេច កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ការចេញមកបញ្ជាក់នេះ គឺដោយសារនៅថ្ងៃនេះ មានការចែករំលែកតគ្នានូវសារសំឡេងចាស់មួយរបស់សម្ដេចតេជោ ដែលប្រកាសថា នឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ សារសំឡេងនេះ គឺក្នុងពេលដែល សម្ដេចតេជោ ប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បិទព្រឹត្តិការណ៍កូវីដ-១៩ ៣ វិច្ឆិកាកាលពីពេលកន្លងទៅ៕