×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

ប្រទេសថៃ ស្វាគមន៍​អ្នកដំណើរ​មកពី ៤៦ប្រទេស​រួមទាំង កម្ពុជា ចាប់​ពីថ្ងៃទី១ ខែវិច្ឆិកា​តទៅ

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ថា ប្រទេសថៃ នឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរមកពី ៤៦ ប្រទេសនិងដែនដី ចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

អ្នកទេសចរមកពីប្រទេសនិងដែនដីចំនួន ៤៦ ដែលជាប្រទេសមានហានិភ័យទាប អាចចូលមកប្រទេសថៃ តាមរយៈជើងហោះហើយ ដោយគ្មានការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ និងមានឯកសារបញ្ជាក់ពីលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ មុនពេលហោះហើរ។ អ្នកដំណើរ នឹងត្រូវធ្វើតេស្តម្ដងទៀតនៅពេលមកដល់ប្រទេសថៃ។

ក្រសួងការបរទេសថៃ បានប្រកាសឈ្មោះប្រទេស និងដែនដី ទាំង ៤៦ ដែលក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចទស្សនាបាន ១៧ កន្លែងនៅប្រទេសថៃ រួមទាំងទីក្រុងបាងកក ផងដែរ។

លោក ប្រាយុទ្ធ ចាន់អូចា មានថ្លែងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ “ប្រសិនបើយើងរង់ចាំរហូតដល់អ្វីៗគ្រប់យ៉ាងរួចរាល់ យើងនឹងយឺតពេល ហើយភ្ញៀវទេសចរអាចជ្រើសរើសទៅកន្លែងផ្សេង៕”

      

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង