នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១២៤.៨០០ ដូសទៀត តាមរយៈយន្តការ COVAX (COVAX Facility)។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក។
លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ថ្ងៃនេះមានការមកដល់នៃវ៉ាក់សាំង Sinovac ចំនួន ១២៤.៨០០ ដូស តាមរយៈ COVAX Facility ដែលនឹងមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨:១៥ នាទីល្ងាចនេះ តាមជើងហោះហើរលេខ CS 605 (HKG-PNH)”។
លោកស្រី យក់ សម្បត្តិ នឹងអញ្ជើញទៅទទួលយកវ៉ាក់សាំងជាង១២ម៉ឺនដូសនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕