×

ផ្អាក​ធ្វើចរាចរណ៍​របស់​រថយន្ត​ធុនធ្ងន់​លើ​កំណាត់​ផ្លូវជាតិលេខ២ ត្រង់​សាលាបឋមសិក្សា​ហាំងង៉ោស្មៅខ្ញី

តាកែវ៖ រដ្ឋបាលស្រុកបាទី នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹងថា ប្រជាពលរដ្ឋ ជាពិសេសម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ ផ្អាកការធ្វើចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ២ នៅត្រង់ចំណុចសាលាបឋមសិក្សាហាំងង៉ោស្មៅខ្ញី ខាងត្បូងផ្សារសំរោងយ៉ោង ក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយសារទឹកលិចកាត់ផ្លូវ។

រដ្ឋបាលស្រុកបាទី ស្នើឱ្យមានការយោគយល់អធ្យាស្រ័យចំពោះការផ្អាកចរាចរណ៍មធ្យោបាយធុនធ្ងន់ ហើយអាជ្ញាធរនឹងជូនដំណឹងជាថ្មី នៅពេលទឹកស្រក។

រដ្ឋបាលស្រុកបាទី ដឹកនាំដោយលោក ភួន ឈីម អភិបាលស្រុកបាទី បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង តាមប្រឡាយមេក្នុងភូមិសាស្រ្តស្រុកបាទីទាំងមូល និងយកគ្រឿងចក្រកាយបង្ហូរទឹកត្រង់ចំណុចដែលរាំងស្ទះដោយសារសំរាម ឬលូមានទំហំតូច តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែតុលា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង