×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ទោះត្រូវ​ភូតភរ និង​សម្តែង​យ៉ាងម៉េច​ក៏​ហ៊ានធ្វើ ឱ្យតែ​ខ្លួន​ទទួល​បាន​ផលប្រយោជន៍

កម្សាន្ត៖ កម្មផល មានពិតប្រសិនជានរណាម្នាក់សាងអំពើមិនល្អដែលនាំឱ្យប៉ះពាល់អ្នកដទៃដើម្បីតែប្រយោជន៍ខ្លួន។ សម្រាប់សប្តាហ៍នេះ ទស្សនិកជន នឹងបានទស្សនាភាគថ្មីទាក់ទងនឹង អ្នកលក់ឡេអនឡាញ ដែលសាច់រឿង បានឆ្លុះបញ្ចាំងឱ្យឃើញពីអ្នកលក់ឡេតាមបណ្តាញសង្គមព្រមធ្វើអ្វីៗគ្រប់យ៉ាងមិនថា អំពើបោកប្រាស់ ភូតភរ គ្រប់រូបភាពដើម្បីឱ្យគ្រប់គ្នាចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់។

យ៉ាងណាមិញ សមិទ្ធផលដែលបានមកពីការភូតភរបោកប្រាស់នេះ ប្រាកដជាមិនអាចមានភាពជោគជ័យក្នុងជីវិតបានយូរឡើយ កម្មនឹងតាមផ្តន្ទា បកអាក្រាតការពិតឱ្យឃើញនៅថ្ងៃណាមួយមិនខាន។ ចង់ដឹងថា ជីវិតអ្នកលក់ឡេអនឡាញក្នុងរឿង កម្មផល នឹងតបស្នងទៅជនឈរបោកបែបនេះដូចម្តេចខ្លះ? កុំភ្លេចនៅយប់ថ្ងៃសុក្រនេះ វេលាម៉ោង៨នៅ CTN៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង